ថ្ម OEM
មានលក្ខណ:ស្រដៀងគ្នានឹងថ្ម ORIGINAL ។ វាមានតំលៃថោក មានរូបរាងស្រដៀងគ្នានឹងថ្ម ORIGINAL បេះបិត ។ តំលៃថោកដោយសារគ្រាប់ថ្ម ( CELL ) នៅខាងក្នុងជាប្រភេទគ្រាប់ថ្មគុណភាពទាប រយ:ពេលប្រើប្រាស់មិនបានវែង ។ សៀគ្វីគ្រប់គ្រងទៀតសោតខ្វះលក្ខណ:ការពារ តំរូវយ៉ាងណាទៅតាមតំលៃទីផ្សារ ។


ថ្ម ORIGINAL
ថ្ម ORIGINAL ច្រើនមានមកជាប់នឹងម៉ាស៊ីនផលិតចេញពីហាងផលិតម៉ាស៊ីនផ្ទាល់ ។ រយ:ពេលប្រើប្រាស់បានវែង ។ គ្រាប់ថ្មនៅខាងក្នុងផលិតចេញមកពីប្រទេសជប៉ុន ប៉ុន្តែសព្វថ្ងៃនេះ គេមានជួបប្រទះ គ្រាប់ថ្មផលិតចេញមកពីប្រទេសកូរ៉េ តែទោះជាយ៉ាងណាក៍ដោយ អ្នកផលិត គេបានប្រកាសប្រាប់ត្រឹមត្រូវ ។ ខុសគ្នាពីថ្ម OEM ការប្រកាសពត៌មាននៅលើសំបក ច្រើនតែមានការក្លែងបន្លំមិនបានតំរូវតាមស្តង់ដា ។

និងប្រាប់ប្រភេទគ្រាប់ថ្ម


ទោះជាយ៉ាងណាក្តី អតិថិជនពិតជាមានការភាន់ច្រឡំគ្នារវាងថ្ម OEM និងថ្ម ORIGINAL ។ លក្ខណ:សំគាល់ថ្ម OEM
ទី ១ គឺមានតំលៃថោក ។ ដោយសារមានការក្លែងបន្លំពីអ្នកផលិត អ្នកទិញអាចត្រូវបានគេបំភ្លៃអំពីតំលៃ
ទី ២ គ្រាប់ថ្មនៅខាងក្នុងជាប្រភេទគ្រាប់ថ្មអន់គុណភាព ។





