ភាពខុសគ្នារវាងថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម ORIGINAL

ថ្ម OEM  

មានលក្ខណ:ស្រដៀងគ្នានឹងថ្ម ORIGINAL ។ វាមានតំលៃថោក មានរូបរាងស្រដៀងគ្នានឹងថ្ម ORIGINAL បេះ​បិត ។ តំលៃ​ថោក​ដោយ​សារ​គ្រាប់​ថ្ម ( CELL ) នៅ​ខាង​ក្នុង​ជា​ប្រភេទ​គ្រាប់ថ្ម​គុណភាព​​ទាប​ រយ:​ពេល​ប្រើ​ប្រាស់​មិនបានវែង  ។  សៀគ្វីគ្រប់គ្រងទៀតសោតខ្វះលក្ខណ:​ការពារ តំរូវ​យ៉ាង​ណា​ទៅ​តាម​តំលៃ​ទី​ផ្សារ ។

សំបកថ្មច្រើនមានសរសេរអក្សរ Replace Battery
សៀគ្វីមានពណ៌បៃតង និងមានភុយស៊ីបជើងពីរ

ថ្ម ORIGINAL

ថ្ម ORIGINAL ច្រើនមានមកជាប់នឹងម៉ាស៊ីនផលិតចេញពីហាងផលិតម៉ាស៊ីនផ្ទាល់ ។ រយ:​ពេល​ប្រើ​ប្រាស់​បាន​វែង ។ គ្រាប់​ថ្ម​នៅ​ខាង​ក្នុង​ផលិតចេញមកពីប្រទេសជប៉ុន ប៉ុន្តែសព្វថ្ងៃនេះ គេ​មាន​ជួប​ប្រទះ គ្រាប់​ថ្ម​ផលិត​ចេញ​មក​ពី​ប្រទេស​កូរ៉េ តែ​ទោះ​ជា​យ៉ាងណាក៍ដោយ អ្នកផលិត គេ​បាន​ប្រកាស​ប្រាប់​ត្រឹម​ត្រូវ ។ ខុស​គ្នា​ពី​ថ្ម OEM ការប្រកាសពត៌មាននៅលើសំបក ច្រើន​តែ​មាន​ការ​ក្លែង​បន្លំ​មិន​បាន​តំរូវ​តាម​ស្តង់ដា ។

សំបកមានសរសេរម៉ូឌែលរបស់ថ្ម
និងប្រាប់ប្រភេទគ្រាប់ថ្ម
លក្ខណ:សៀគ្វីមានប្រើភុយស៊ីបជើងបី
​​សៀគ្វីច្រើនមានលាយពណ៌ស

ទោះជាយ៉ាងណាក្តី អតិថិជនពិតជាមានការភាន់ច្រឡំគ្នារវាងថ្ម OEM និងថ្ម ORIGINAL ។ លក្ខណ:​សំ​គាល់​ថ្ម OEM
ទី ១ គឺ​មាន​តំលៃ​ថោក ។ ដោយសារមានការក្លែងបន្លំពីអ្នកផលិត អ្នក​ទិញ​អាច​ត្រូវ​បាន​គេ​បំភ្លៃ​អំពី​តំលៃ
ទី ២ គ្រាប់ថ្មនៅខាងក្នុងជាប្រភេទគ្រាប់ថ្មអន់គុណភាព ។