យល់ពីគ្រាប់ CELL របស់ថ្មកុំព្យូទ័រ

តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា នៅក្នុងថ្មមួយដុំមានប៉ុន្មាន CELL  ?ចូរសង្កេតនៅលើសំបកថ្មជានិច្ចកាលអ្នកផលិត​តែង​តែ​មាន​កត់​ត្រា​អំពី​ចំនួន​វ៉ុល ​( គិត​ជា ​V ​) និង​បរិមាណ​អគ្គីសនី ( គិត​ជា mAh ឬ Wh ) របស់​ថ្ម ។

បើនៅលើសំបកថ្មមានសរសេរ​ 
តំលៃវ៉ុល  ពី  10,8V  –  11. 1 V    និងតំលៃអំពែពី  1800  –  2600 mAh  នោះគឺថ្ម 3​Cells                
តំលៃវ៉ុល  ពី  10,8V  –  11. 1 V    និងតំលៃអំពែពី  3600  –  5600 mAh  នោះគឺថ្ម  6 Cells           តំលៃវ៉ុល  ពី  10,8V  –  11. 1 V    និងតំលៃអំពែពី  5600  –  7800 mAh  នោះគឺថ្ម  9 Cells           
តំលៃវ៉ុល  ពី  10,8V  –  11. 1 V   និងតំលៃអំពែពី  7800  –  8800 mAh  នោះគឺថ្ម  12 Cells

ចំពោះប្រភេទថ្ម :​ 4 Cells , 8 Cells , 12 Cells  
នោះនៅលើសំបកថ្មមានសរសេរ        
តំលៃវ៉ុល  14,4V  –  14. 8 V    និងតំលៃអំពែពី  2000  –  2600 mAh  នោះគឺថ្ម  4 Cells         
តំលៃវ៉ុល  14,4V  –  14. 8 V    និងតំលៃអំពែពី  2600  –  5200 mAh  នោះគឺថ្ម  8 Cells         
តំលៃវ៉ុល  14,4V  –  14. 8 V    និងតំលៃអំពែពី  6000  –  7800 mAh  នោះគឺថ្ម  12 Cells 

ក្នុងករណីបរិមាណថ្មបង្ហាញជា  Wh នោះដើម្បីប្តូរអោយទៅជា mAh ចូរយក​តំលៃ ​Wh ទៅ​ចែក​នឹង​តំលៃ​វ៉ុល​របស់​ថ្ម   រួច​គុណ​នឹង​ 1000 ។
ឧទាហរណ៍ :   ថ្មមួយមានសរសេរ :    10.8V  – 47 Wh
                     ប្តូរទៅជា  mAh   :    ( 47 Wh / 10.8V ) x 1000 = 4351 mAh    គឺថ្មមាន   6  cells