Repair Battery Laptop

ក្រោយ​ពី​ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រួម​ជា​មួយ​នឹង​បទ​ពិសោធន៍​ក្នុង​វិស័យ​អេឡិច​ត្រូនិក​ដ៍​យូរ​ឆ្នាំ​មក និង​ដោយ​ផ្អែក​ទៅ​លើ​ការ​វិវត្តន៍​ដ៍​លឿន​របស់​បច្ចេក​ទេស​ព័ត៌មាន​វិទ្យា ឯ​ការ​រីក​ចំរើន​ខាង​ឧបករណ៍​​អេឡិច ត្រូនិក​ក៍​កាន់​តែ​សំបូរ​បែប​  យើង​ខ្ញុំ​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​​លើ​ផ្នែក​កុំព្យូទ័រ ជា​ពិសេស ផ្នែក​ថ្ម​របស់​ម៉ាស៊ីន LAPTOP ដោយ​បាន​ធ្វើការ​វិនិយោគ​ទុន​ទៅ​លើ​ការ​ថែ​រក្សា​​​និ​ង​​ការ​ជួស​​ជុល​​កែ​​ឆ្នៃ​​ថ្ម​​ដែល​​បាន​​ផុត​​កំណត់​​ប្រើ​​ប្រាស់​​អោយ​​ត្រឡប់​​មក​​សភាព​​ដើម​​វិញ​​ទទួល​​បាន​​​ជោគ​​ជ័យ​​ទាំង​​ស្រុង និង​​មាន​​ការ​​ធា​​នា​​រ៉ាប់​​រង ។ បច្ចុប្បន្ននេះ យើង​ខ្ញុំ​បាន​ធ្វើ​ម្ចាស់​ការ​លើ​បច្ចេក​ទេស​ជួស​ជុល​ថ្ម​នេះ ។ ចូរ​មិត្ត​អ្នក​អាន​តាម​​ដាន​​ជា​​មួយ​​នឹង​​យើង​​ខ្ញុំ ដើម្បី​​ធ្វើការ​​ស្វែង​យល់​អំពី​ថ្ម​ម៉ាស៊ីន​កុំព្យូទ័រ​ LAPTOP :

ទំរង់របស់ថ្ម LAPTOP មួយ
 រូបរាងថ្មរបស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP មួយ
ពេលវះពុះថ្មមួយ នៅខាងក្នុងគេនឹងទទួលបាន : សំបក គ្រាប់ថ្ម ( Cell ) និងផ្លាកសៀគ្វីគ្រប់គ្រងថ្ម :

គ្រាប់ថ្មផ្ទុកនៅក្នុងថ្មមួយអាចមានចំនួន :  3 Cells , 4 Cells , 6 Cells , 8 Cells , 9 Cells , 12 Cells .

Please send us your battery model via Telegram or facebook. We will get back to you the price.

សំណួរនិងចំលើយ

សំណួរ : តើខ្ញុំគួរទិញថ្មថ្មីដែលមានលក់នៅលើទីផ្សារឬក៍គួរធ្វើការជួសជុលថ្មចាស់ឡើងវិញ ?
ចំលើយ :  នៅលើទីផ្សារប្រទេសយើងសព្វថ្ងៃនេះ មានការដាក់តាំងលក់ថ្មថ្មីជាច្រើនប្រភេទ​ណាស់ ហើយតំលៃទៀតសោតមិនមែនកំណត់តាមស្តង់ដាមួយណាឡើយ វា​អាស្រ័យ​
ទៅ​​លើការឯកភាពគ្នារវាងអ្នកលក់និងអ្នកទិញ ។
ថ្ម​លក់​នៅ​លើ​ទី​ផ្សារ​មាន​តែ​ពីរ​ប្រភេទ​ទេ​ គឺ​ថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម Original ។
ថ្ម OEM មានច្រើនប្រភេទទៀត គឺថ្មតំលើងនៅប្រទេសចិន ( ប្រទេសចិន កុម្មុយនិស្ត​និង​​​​ចិន​តៃវ៉ាន់ ) និងតំលើងនៅប្រទេសវៀតណាម ។ អ្នកលក់ភាគច្រើនតែងតែពោលថាថ្មរបស់គេជាថ្ម     ផលិតនៅប្រទេសតៃវ៉ាន់ ។ ឯ​ការ​ធានា​រ៉ាប់​រង​ទៀត​សោត​ក៍មិនមានរយ:ពេលវែងនោះដែរ យ៉ាងយូរ  ណាស់ 3 ខែ ( បច្ចុប្បន្ននេះ )  តំលៃប្រមាណពី 24$ ​ឡើងទៅដល់ 35 $ អាស្រ័យទៅតាម Model ថ្ម ។ ថ្ម Original មានតំលៃថ្លៃ ចាប់ពី 55$ ដល់ 110$ ហើយ​ការធានាត្រូវតែមានរយ:ពេលមួយឆ្នាំយ៉ាងតិច ។ ថ្មដែលជាប់មក​ជាមួយ​ម៉ាស៊ីន​ច្រើន​តែ​ជា​ប្រភេទ​ថ្ម Original​ ក៍​អាច​មាន​ហាងលក់មួយចំនួនមានភាពមិនស្មោះត្រង់ដែរ ដោយបានប្តូរដាក់ថ្ម OEM ( ព្រោះ​​ថ្ម OEM នេះ​ផលិតមកមានការ​បន្លំទាំងរូបរាងនិងម៉ាកផលិតផល ) ។ បើ​មិត្ត​សង្ស័យ​អំពី​ថ្ម​ចូរ​ទំនាក់​​ទំនង​មក​យើង​ខ្ញុំ ព្រោះយើងខ្ញុំមានឧបករណ៍តេស្តថ្ម ។
អំពីការជួសជុលថ្ម : ការជួសជុលថ្មមានផលប្រយោជន៍ :
                               – អស់ថវិការតិចជាងទិញថ្មថ្មី ។
                               – ពេលវេលាប្រើប្រាស់យូរជាងថ្មទិញថ្មី ។
                               – រក្សាបានសៀគ្វីថ្ម Original ។ ( ចំពោះថ្ម គឺសៀគ្វីនេះសំខាន់ណាស់ )
                               – រយ:ពេលធានាយូរជាង ( គឺជាការផ្តល់នូវទំនុកចិត្តមួយសំរាប់អ្នកប្រើប្រាស់ )
                               – តំលៃស្តង់ដាតាមការកំណត់ ទោះជាថ្ម Model ណាក៍ដោយ គឺ តំលៃ​គិត​តាម​ ចំនួនគ្រាប់ CELL នៅក្នុងថ្មនិងប្រភេទគ្រាប់ CELL តែប៉ុណ្ណោះ ។

សំណួរ :   ខ្ញុំប្រើម៉ាស៊ីន LAPTOP តែងតែដោតប្រើជាមួយនឹងភ្លើង យូរៗប្រើថ្មម្តង តើ​មាន​ឥទ្ធិពល​អ្វី​  ទៅ​​លើថ្មដែរឬទេ ?

ចំលើយ : ប្រាកដជាមាន ។ ថ្មក៍ដូចជាអាគុយដែរ កាន់តែប្រើកាន់តែមានអាយុកាលបានវែង ប៉ុន្តែគួរតែប្រើអោយត្រូវតាមក្បួន នោះកាន់តែប្រសើរ ។ តាមការសង្កេតរបស់ខ្ញុំ អ្នក​ដែល​ប្រើ​ ថ្ម​ច្រើនដង ( បន្ទុកបន្ទេរញឹកញាប់ ) បរិមាណអគ្គីសនីក្នុងថ្មថយចុះយឺត ។ ចំពោះ​អ្នក​ដែល​ យូរៗ​ប្រើថ្មម្តងម្កាល ច្រើនតែជួបបញ្ហាម៉ាស៊ីនមិនស្គាល់ថ្ម ។ ចូរចាំថា នៅក្នុងថ្ម មាន​សៀគ្វី​​គ្រប់គ្រងបរិមាណថ្ម ។ ថ្មវានឹងបញ្ចេញបរិមាណថ្មទៅតាមការប្រើរបស់យើង ជា​ហេតុ​ធ្វើអោយម៉ាស៊ីនមិនងាយនឹងជួបបញ្ហាខូចខាត ។ ការប្រើជាមួយនឹងភ្លើង គឺ​ភ្លើង​ច្រើន​តែមិនថេរ ហើយប្រដាប់សាកថ្ម បើប៉ះប្រដាប់សាក Original មិនសូវជាមានបញ្ហាអ្វី​ទេ​ ប៉ុន្តែ​បើប្រដាប់​សាក​ copy ធ្វើ​អោយ​អាចប៉ះពាល់ដល់ម៉ាស៊ីន ជាពិសេសប៉ះពាល់ដល់ថ្មមុន​គេ ។

សំណួរ : ហេតុអ្វីក៍គ្រាប់ CELL ផលិតនៅប្រទេសចិន មានតំលៃថោកជាង CELL នៅប្រទេសជប៉ុន ? តើ CELL ទាំងនេះខុសគ្នាយ៉ាងដូចម្តេច ?

ចំលើយ : ខុសគ្នាត្រង់សារធាតុដែលគេយកទៅផលិតជាគ្រាប់ CELL ។ CELL ចិន​មាន​ចំនួន​បន្ទុក​
​​​                  បន្ទេរមានប្រមាណ 200 ដង ឯ CELL ជប៉ុន មានចំនួនបន្ទុកបន្ទេរមានប្រមាណពី 500ដង ទៅ 1000 ដង ។

សំណួរ :     ខ្ញុំបានដឹងថាបណ្តាគ្រាប់ CELL នៅក្នុងថ្មមិនមានការខូចទាំងអស់នោះទេ
តើត្រឹមតែធ្វើការផ្លាស់ប្តូរតែគ្រាប់ CELL ណាដែលខូចចេញតើបានដែរឬទេ ?

ចំលើយ : ការផ្លាស់ប្តូរចេះតែធ្វើទៅបានទាំងអស់ ប៉ុន្តែវាមិនត្រឹមត្រូវទៅតាមទ្រិស្តី ហើយ​លទ្ធ​ផល​ ក៍​ទទួលបានមិនដូចជាការចង់បានដែរ ។ មានបណ្តាមិត្តជាជាងច្រើនណាស់បានអនុវត្តធ្វើតាមវិធីនេះ ប៉ុន្តែ​លទ្ធផល​ទទួល​បាន​គឺបរាជ័យ ។ ចូរចាំថានៅក្នុងថ្ម LAPTOP មានសៀគ្វីអគ្គីសនីគ្រប់គ្រងទិន្នន័យគ្រាប់CELL វា​អោយថ្មដំណើរការតែទៅតាមបរិមាណគ្រាប់ CELL ណាដែល​មាន​តំលៃ​ទាប​ជាង​គេ ហើយ​គ្រាប់ CELL នៅក្នុងថ្មក្រោយពីបានដំណើរការមួយរយ:ពេលហើយបរិមាណ​ថយចុះមិនស្មើគ្នាទេ   ឧទាហរណ៍អោយងាយយល់ដូចជាវិទ្យុប្រើថ្មដូច្នេះ​ដែរ  បើ​ពេលណាវិទ្យុខ្សោយថ្ម ចូរមិត្តសាកល្បងប្តូរថ្មីតែមួយកូន(Cell)សាកមើល តើ​វា​ទទួល​បានលទ្ធផលដូចម្តេចដែរ ? ។ នេះក៍ជាចំលើយនឹងសំណួរខាងលើដែរ ។

សំណួរ :  ខ្ញុំមានបញ្ហាម៉ាស៊ីន LAPTOP ដោយ Icon បង្ហាញអំពីថ្មមានចេញសញ្ញាខ្វែងពេលប្រើថ្ម   ប៉ុន្តែថ្មនៅតែប្រើបានរយ:ពេលមួយវែងបង្គួរ ពេលសួរគេ គេឆ្លើយថាថ្មមានបញ្ហាហើយ តើពិតដូចគេថាឬទេ ?

ចំលើយ : បាតុភូតនេះឧស្សាហ៍កើតមានណាស់ ។ ការពិតការបង្ហាញសញ្ញាខ្វែងនៅលើ Icon ថ្មវាអាស្រ័យយើងដាក់កំណត់តំលៃនៅក្នុងមាតិកា Low Battery Level ក្នុង Power Option ។ បើសិនជួបបញ្ហានេះចូរ Setup ឡើងវិញ ដោយចុច Mouse ស្តាំលើរូប Icon ថ្ម យក PowerOption / Change advanced power settings / Battery / Low battery level ដាក់ 10% ។

សំណួរ :   ខ្ញុំបានទិញថ្មចិនមួយមកប្រើ ឥឡូវបានខូច តើអាចធ្វើការជួសជុលបានឬទេ ?

ចំលើយ :  សៀគ្វីរបស់ថ្មចិនមិនបានធានាពីគុណភាពទេ ដោយសារការផលិតមិនស្តង់ដា នាំ​អោយ​ការ​ជួសជុលលើថ្មនេះមានជួបការលំបាក  ម្យ៉ាងកង្វះ Software ក្នុងការ Reset សៀគ្វីថ្ម ។ រាល់​ពេលជួបថ្មចិននេះ ខ្ញុំបានធ្វើការផ្លាស់ប្តូរដោយជំនួសជាសៀគ្វី Original វិញដែលខ្ញុំរកទុកនូវថ្មខូចៗដែលប្រមូលពីអតិថជិន ពេលគាត់សំរេចចិត្តទិញថ្មថី្មហើយ ចោលថ្ម original ពីមុនដែលបានខូចនោះ។

សំណួរ : ​ តើធ្វើយ៉ាងណាដើម្បីអោយដឹងបានថា​ ថ្មមួយប្រើបានរយ:ពេលប៉ុន្មាន ?


ចំលើយ : នៅលើថ្មអ្នកផលិតមានកត់ត្រាបណ្តាប៉ារ៉ាម៉ែត្រ ដូចជា តំលៃវ៉ុល និង បរិមាណ​ថាម​ពល   ។​ ​ ឧ​ទា​ហរណ៍ :  11.1V  – 4400 mAh ។ ផ្អែក​លើ ​តំលៃ​នេះ គឺ វ៉ុល​ចេញ​ពី​ថ្ម មាន​
 តំលៃ​ 11.1 V និងចរន្តអគ្គីសនីដែលថ្មអាចបញ្ចេញផ្តល់អោយ ។ ថ្ម 4400 mAh មានន័យ​ថា​​​ថ្មអាចផ្គត់ផ្គង់ចរន្តអគ្គីសនី 2 A ក្នុងរយ:ពេល 2 ម៉ោង ។ រយ:ពេលនេះអាចប្រែប្រួលអាស្រ័យទៅនឹង​ការ​ស៊ីចរន្ត​របស់ម៉ាស៊ីន ។ ដើម្បីអោយដឹងបានថាម៉ាស៊ីនកំពុងស៊ីចរន្តប៉ុន្មាន A នោះចូរ​ download software : battery metter ហើយ setup ចូល​ទៅ​ក្នុង​ម៉ាស៊ីន ។

សំណួរ : តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា ថ្មមួយអាចប្រើបានរយ:ពេលប៉ុន្មានម៉ោង ? 

ចំលើយ :​ បើនៅលើថ្មមានកត់ត្រាបរិមាណអគ្គីសនី 4000 mAh គឺមានន័យថា បើម៉ាស៊ីន Laptop ស៊ីចរន្តអគ្គីសនី 1 A នោះ វាអាចដំណើរការបាន 4 ម៉ោង ទើបអស់ភ្លើង ។ ជាទូទៅម៉ាស៊ីន Laptop ពេលដំណើរការត្រូវការចរន្តអគ្គីសនីដំណើរការមិនបានទៀងទាត់ទេ ដែលជួនកាលតិចជាង 1 A ជួនកាលលើស 1A និងក៍អាចឡើងលើស 2A ទៅទៀត ដោយវាអាស្រ័យទៅតាមកម្មវិធីប្រើមាន​ដំណើរ​ការធ្ងន់ឬស្រាល ។